កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ១៧ មេសា ២០១៤
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី មន្រ្តីអាមេរិក និងអ៊ឺរ៉ុប ធ្វើការយ៉ាងសកម្មដើម្បីបន្ធូរបន្ថយភាពតានតឹងនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ កម្មវិធីថែទាំសុខភាព Obamacare មានតម្លៃថោក តែនៅតែថ្លៃសម្រាប់ពលរដ្ឋអាមេរិកកាំងជាច្រើន។ សារៈសំខាន់នៃច្បាប់ថែទាំសុខភាពរបស់លោកObama នៅក្នុងការបោះឆ្នោតសភាសហរដ្ឋអាមេរិកពាក់កណ្តាលអណត្តិ។ និស្សិតខ្មែរមួយក្រុម បង្កើតក្រុមតន្ត្រីមួយក្រុម ដើម្បីរៃអង្គាសប្រាក់ទៅជួយក្មេងកំព្រា។ បុណ្យផ្កា Cherry នៅរដ្ឋធានីវ៉ាស៊ីនតោនទាក់ទាញទេសចរណ៍។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «out of the question» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង «The Bears»៕