ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ២០ តុលា ២០១៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី ការរីកចម្រើន​លូតលាស់​របស់​ចិន ត្រូវបាន​គេ​តាមដាន​មើល​យ៉ាង​ដិតដល់។ សហរដ្ឋ​អាមេរិក​បញ្ជូន​ទាហាន​២.២០០នាក់​ ទៅ​អាហ្វ្រិក​ខាង​លិច​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អ៊ីបូឡា។ លោក​ប្រធានា​ធិបតី​បារ៉ាក់ អូបាម៉ា សុំ​ប្រាក់​បន្ថែម​ពី​សភា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អ៊ីបូឡា​នៅ​ប្រភព​ដើម​របស់​វា គឺ​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច។ អាគារ​ខ្ពស់​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក គឺ​អាគារ One World Trade Center បាន​បើក​ហើយ នៅ​ក្នុង​ខែវិច្ឆិកា​នេះ។ តំបន់​វិនិយោគទុន​បរទេស​របស់​មីយ៉ាន់ម៉ា បង្ក​ឲ្យ​មាន​ការខឹង​សម្បារ​ដោយសារ​ការរឹប​អូស​យក​ដី​ធ្លី។ គណវិនិច្ឆ័យ​កំពុង​ពិភាក្សា​គ្នា​អំពី​ការនាំ​ភ្នាក់ងារ​ប៉ូលិស ដែល​បាន​បាញ់​យុវជន​ស្បែក​ខ្មៅ​ស្លាប់​នៅ​ទីក្រុងFerguson រដ្ឋ Missouri​ឡើង​តុលាការ។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា «all thumbs» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង «Unbroken»៕

XS
SM
MD
LG