ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រាប់​សន្លឹក​ឆ្នោត​ចាប់​ផ្តើម​ក្រោយ​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​លើ​ឯករាជ្យ​រដ្ឋ​ស្កុតលែន

ផ្លាក​សញ្ញា​ដែល​សរសេរ​ថា​«គាំទ្រ»​ (Yes) និង​«មិន​គាំទ្រ» (No) ក្នុង​យុទ្ធនាការ​​គាំទ្រ​និង​ប្រឆាំង​នឹង​ឯករាជ្យ​របស់​រដ្ឋ​ស្កុតលែន​ដាច់​ចេញ​ពី​ចក្រភព​អង់គ្លេស ​​​ដែល​ត្រូវ​បាន​ដាក់​នៅ​លើ​កោះ​ Isle of Lewis នៅ​រដ្ឋ​ស្កុតលែន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៤។

ការ​បោះឆ្នោត​ប្រជាមតិ​ជា​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​រដ្ឋ​ស្កុតលែន Scotland ចក្រភព​អង់គ្លេស ​ដែល​នឹង​សម្រេច​ថា ​តើ​រដ្ឋ​នោះ​នឹង​ចាក​ចេញ​ពី​សហភាព​ដែល​មាន​ចំណាស់៣០៧​ឆ្នាំ​នោះ​ជាមួយអង់គ្លេស ​ហើយ​ក្លាយ​ជា​រដ្ឋឯក​រាជ្យ​មួយ​ឬ​យ៉ាង​ណា។

​ពលរដ្ឋ​នៅ​ចក្រភព​អង់គ្លេសនិង​ទូទាំង​ពិភពលោក ​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​នេះ។​

ផែនទី​រដ្ឋ​ស្កុតលែន (Scotland) ​និង​ចក្រភព​អង់គ្លេស (United Kingdom)
ផែនទី​រដ្ឋ​ស្កុតលែន (Scotland) ​និង​ចក្រភព​អង់គ្លេស (United Kingdom)

​ការ​ស្ទង់​មតិ​មុន​ពេល​ការ​បោះ​ឆ្នោត​ប្រជាមតិ​បាន​ផ្តល់​ពិន្ទុ​ឲ្យ​ភាគី​ប្រឆាំងឯករាជ្យ​នាំ​មុខ​បន្តិច។

​លោក​ប្រធានា​ធិបតី​បារាំង Francois Hollande ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​រដ្ឋ​ Scotland ​មិន​មែន​ត្រឹម​តែ​ជា​ការ​សម្រេច​សម្រាប់​ចក្រភព​អង់គ្លេស​នោះ​ទេ ​ក៏ប៉ុន្តែ​ក៏​សម្រាប់​តំបន់​អឺរ៉ុប​ទាំង​មូល​ដែរ។

​ភាគី​ដែល​បោះ​ឆ្នោត​ប្រឆាំង​ការ​ផ្តាច់​ខ្លួន ​បាន​ជជែក​ឲ្យ​ហេតុផល​ថា ​ការ​បោះឆ្នោត​គាំទ្រការ​ផ្តាច់​ខ្លួន​នឹង​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​សេដ្ឋកិច្ចរបស់​រដ្ឋ Scotland ហើយ​នឹង​បង្អាក់​ជីវភាព​រស់​នៅរបស់​ពលរដ្ឋ​គ្រប់​រូប ​ប្រសិន​បើ​សម្ព័ន្ធភាព​ជាមួយ​អង់គ្លេស​ដែល​បាន​បង្កើត​នៅ​ឆ្នាំ​១៧០៧ ​បែក​បាក់​នោះ៕

XS
SM
MD
LG