ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់​ចិន​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​សាកល្បង


រូបឯកសារ៖ លោក Gao Fu ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់​ចិន ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយ នៅក្រុងប៉េកាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Gao Fu ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់​ចិន ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយ នៅក្រុងប៉េកាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់​ចិន និយាយ​ថា លោក​បាន​ឲ្យ​គេចាក់​វ៉ាក់សាំង​កូវីដ១៩សាកល្បង​មួយ ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​បញ្ចុះ​បញ្ចូល​សាធារណជន​ឲ្យធ្វើ​តាម​លោក​នៅ​ពេល​ដែល​មាន​វ៉ាក់សាំង​ណា​មួយ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យប្រើជា​ផ្លូវការ។

លោក Gao Fu បាន​ថ្លែង​ទម្លាយ​ឲ្យ​ដឹង​ពី​រឿង​នេះ​នៅ​ក្នុង​កិច្ច​ពិភាក្សា​តាម​អនឡាយ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ។

ទី​ភ្នាក់ងារ​ព័ត៌មាន​ AP បាន​រាយការណ៍​ក្នុង​ខែ​កក្កដា​នេះ​ថា មាន​ក្រុមហ៊ុន​រដ្ឋ​របស់​ចិនមួយ​បាន​ចាក់​វ៉ាក់សាំង​សាកលស្បង​ទៅ​លើ​បុគ្គលិក​របស់​ខ្លួន​កាល​ពី​ខែ​មីនា គឺ​នៅ​មុន​រដ្ឋាភិបាល​ចិន​បាន​យល់​ព្រម​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​វ៉ាក់សាំង​លើ​មនុស្ស​ម៉្លេះ ដែលនេះ​បាន​ឲ្យ​អ្នក​ជំនាញ​ខ្លះ​បារម្ភ​អំពី​សុជីវធម៌​នៅ​ក្នុង​ការ​សាកលល្បង​វ៉ាក់សាំង​កូវីដ១៩។​

លោក Gao មិនបាន​និយាយ​ថា​ លោក​បាន​ចាក់​វ៉ាក់សាំង​សាកល្បង​មួយ​ណា​ ឬ​នៅ​ពេល​ណា​ទេ ដែល​ធ្វើ​ឲ្យ​គេ​មិន​ដឹង​ច្បាស់​ថា​វ៉ាក់សាំង​ដែល​លោក​ចាក់​នោះ​ជា​វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​សាកល្បង​លើ​មនុស្ស​ហើយ​ឬ​នៅ។ លោក​មិន​បាន​ឆ្លើយ​តប​នឹង​ការ​សុំ​អត្ថាធិប្បាយ​ទេ។

ប៉ុន្តែ​ការ​ទម្លាយ​ឲ្យ​ដឹង​របស់​លោក​នេះ​បង្ហាញ​អំពី​ផល​ប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ចិន​នៅ​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុមហ៊ុនសហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស ដើម្បីផលិត​វ៉ាក់សាំង​ដំបូង​បំផុត​ដែល​អាច​ជួយ​បញ្ចប់​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩​បាន ហើយ​ដែល​នេះ​ជា​ជោគជ័យ​ដ៏​ខ្លាំង​ខាង​វិទ្យាសាស្ត្រ​ផង​និង​នយោបាយ​ផង។

ប្រទេស​ចិន​ពេល​នេះ​មានវ៉ាក់សាំង​ចំនួន​៨ ស្ថិត​នៅក្នុង​ដំណាក់កាល​សាកល្បង​ផ្សេង​គ្នា ដែល​នេះ​ជា​ចំនួនច្រើន​ជាង​ប្រទេស​ដទៃ៕​

XS
SM
MD
LG