ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​នៅ​ហុងកុង​បន្ត​រីកសាយ របួស​២៦​នាក់


ប៉ូលីស​ប្រឆាំង​កុប្បកម្ម​បន្ត​ប្រឈម​មុខ​ជាមួយ​ពួក​បាតុករ​នៅ​ក្នុង​ទី​ក្រុង​ហុងកុង​បន្ទាប់ពី​ការ​អង្គុយ​នៅ​ពេល​យប់​រីកកាន់​តែ​ធំឡើង​កាលពី​ថ្ងៃ​អាទិត្យ។

មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២៦​នាក់​ដែរ ​បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នេះ។គ្រាប់​បែក​ផ្សែង ​មិន​បាន​កំ​ញើញ​បាតុករ​រាប់​ពាន់​នាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នាទាម​ទារ​ឲ្យ​មាន​កំណែទម្រង់​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។​ បាតុករ​ម្នាក់​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាលឲ្យឆ្លើយ​តប​នឹង​បាតុកម្ម​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។

មនុស្ស​ជា​ច្រើ​ន​នៅ​ក្នុង​ហ្វូង​បាតុករ​បាន​ស្រែក​ពាក្យ​ស្លោក​ដោយ​មាន​ការ​ពាក់​របាំង​មុខ​ដើម្បី​ការពារ​ទប់​ទល់​ការ​បាញ់​សារធាតុ​គីមី​មក​ពី​ប៉ូលីស។

​ការ​ប៉ះ​ទង្គិច ​បាន​កើត​មាន​ឡើងភ្លាមៗ​បន្ទាប់​ពី​លោក Leung Chun-ying នាយក​ប្រតិបត្តិ​ទី​ក្រុង​ហុងកុង ​បាន​និយាយ​ថា ​រដ្ឋាភិបាល​នឹង​ចាប់​ផ្តើម​ការ​ចរចា​ថ្មី​មួយ​ឈុត​ទៀត​ស្តីពី​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត។ ​លោក​មិន​បាន​ផ្តល់​ពេល​វេលាសម្រាប់​ការ​ពិគ្រោះ​គ្នា​នោះ​ទេ។

​បាតុករ​ស្ថិត​នៅ​ផ្នែក​មួយ​នៃចលនាមិន​ស្តាប់​បង្គាប់​ស៊ីវិល​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​អន្តរាគមន៍​(លូកដៃ)​ខាង​នយោបាយ​តិច​ជាង​មុនពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅ​ក្នុង​អតីត​ដែនដី​អណានិគម​អង់គ្លេស​មួយ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG