ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធានា​ធិបតី​​អ៊ីរ៉ាក់៖ សម្ព័ន្ធ​ស.រ.អា​​«មិន​មាន​​យុទ្ធសាស្រ្ត»ប្រឆាំង​​ពូក​​រដ្ឋ​អ៊ីស្លាម


អនុ​ប្រធានា​ធិបតី​​​អ៊ីរ៉ាក់​លោក Ayad Allawi ​​បាន​​និយាយ​ថា ​សម្ព័ន្ធ​​ស.រ.អា​​«​មិន​មាន​​​យុទ្ធសាស្រ្ត»ប្រឆាំង​​​ពូក​​​រដ្ឋ​អ៊ីស្លាម។
អនុ​ប្រធានា​ធិបតី​​​អ៊ីរ៉ាក់​លោក Ayad Allawi ​​បាន​​និយាយ​ថា ​សម្ព័ន្ធ​​ស.រ.អា​​«​មិន​មាន​​​យុទ្ធសាស្រ្ត»ប្រឆាំង​​​ពូក​​​រដ្ឋ​អ៊ីស្លាម។

ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​បំផ្ទុះ​គ្រាប់បែក​ចំនួន​ពីរ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ឯ​ព្រះវិហារអ៊ីស្លាម ​នា​ពេល​ដែល​អនុប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​ចោទ​សួរ​អំពី​ប្រសិទ្ធភាព​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​ស.រ.អា​ប្រឆាំង​នឹង​កង​កម្លាំងរដ្ឋ​អ៊ីស្លាម។

ក្រុម​មួយ​ដែល​បាន​ពណ៌នា​ខ្លួន​ឯង​ថា​ ជា​សាខាមួយ​ទើប​តែ​បង្កើត​ថ្មី​បាន​និយាយ​ថា ​ពួក​គេ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដល់​ការ​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​ក្នុង​តំបន់​ Qatif ឋិត​នៅផ្នែក​ខាង​កើត​នៃ​ប្រទេសអារ៉ាប៊ី សាអូឌីត ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២១នាក់​បាន​ស្លាប់​ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​ណាស់​៨០​នាក់ទៀត​ត្រូវ​របួស។​ ការ​ផ្ទុះ​គ្រាប់បែក​ទី​ពីរ​នៅ​ជិត​ព្រះវិហារអ៊ីស្លាម​មួយ​ក្នុង​រដ្ឋធានី​ Sana'a នៃ​ប្រទេស​យ៉េមែន​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១៣​នាក់​ត្រូវ​របួស ដោយ​បន្ថែម​ចំនួន​មនុស្ស​ស្លាប់​ និង​ត្រូវ​របួស​នៅ​ខាង​ក្រៅ​ទី​ដៅ​ជា​ធម្មតា​របស់​ពួក​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​ស៊ីរី និងអ៊ីរ៉ាក់។​

ថ្លែង​នៅ​ក្នុង​វេទិកាសេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ប្រទេស​ហ្ស៊កដានី លោក​អនុប្រធានាធិបតី​អ៊ីរ៉ាក់ ​លោក​Ayad Allawi ​បាន​និយាយ​ថា ​លោក​បាន​សុំ​ដល់​ពួក​មេដឹក​នាំ​អ៊ីរ៉ាក់ ​ឲ្យ​បង្កើត​យុទ្ធសាស្ត្រ​មួយ​នៅ​ពេល​ប្រឈម​មុខ​នឹង​អ្វី​ដែល​លោក​ឃើញ​ថា ​ជា​យុទ្ធនាការ​វាយ​ប្រហារ​តាម​អាកាស​មួយ​ដែល​គ្មាន​ជោគជ័យ​ដោយ​មិន​អាច​ត្រួតត្រា​បាន​លើ​ការ​រីកដុះ​ដាលនៃ​ពួក​រដ្ឋ​អ៊ីស្លាម។​

អត្ថាធិប្បាយ​នេះ​មាន​ឡើង​មួយ​សប្តាហ៍​ក្រោយ​ពី​ពួក​រដ្ឋ​អ៊ីស្លាម​បានវាយ​យក​បាន​ក្រុងRamadiនៃប្រទេស​អ៊ីរ៉ាក់៕

XS
SM
MD
LG