ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមសកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​បាញ់ទម្លាក់​ឧទ្ធម្ភាគចក្រ​ Iraq


ផែនទី​ក្រុង​Samarra ​ប្រទេស​Iraq។
ផែនទី​ក្រុង​Samarra ​ប្រទេស​Iraq។

ក្រុម​មន្ត្រី​ Iraq បាន​និយាយ​ថា​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ Islam បាន​បាញ់​ទម្លាក់ ឧទ្ធម្ភាគចក្រយោធា​ Iraq មួយ​គ្រឿង​ បណ្តាល​ឱ្យ​អ្នកបើកបរ​ទាំង​ពីរ​នាក់​ស្លាប់។​កាល​ពី​ថ្ងៃ​សៅរ៍​ បណ្តាញ​ព័ត៌មាន​បាន​រាយ​ការណ៍​ថា​ការ​វាយ​ប្រហារ​នេះ​បាន​កើតទ្បើង​នៅ​ក្នុង​ក្រុង​ Samarra របស់​ក្រុម​អ្នក​កាន់​សាសនា​ Islam​ និកាយ​ Shia ឋិត​នៅ​ចម្ងាយ​ប្រមាណ​៩៥គ.ម​ ខាងជើង​ក្រុង​ Baghdad។​

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃក្រសួង​ការពារ​ប្រទេស​ Iraq បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press ថា​ក្រុម​សកម្មប្រយុទ្ធ​បាន​ប្រើ​ប្រដាប់​បាញ់​ rocket ដាក់​លើ​ស្មា​ដើម្បី​បាញ់​ឧទ្ធម្ភាគចក្រ​ដែលស្ថិត​នៅ​ពី​លើ​ជាយ​ក្រុង​នេះ។​

ក្រុម​យុទ្ធជន​រដ្ឋ​ Islam បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​ Iraq យ៉ាងតិច​ណាស់​ពីរ​គ្រឿង​ទៀត​កាល​ពី​ខែ​តុលា​នៅជិត​ក្រុង​ Baiji ដែល​ស្ថិតនៅ​ចំកណ្តាល​នៃ​ប្រទេស​ Iraq។​

ផ្នែក​កណ្តាល​នៃ​ក្រុង​ Samarra បានត្រូវការពារ​ដោយ​កងទ័ព​រដ្ឋាភិបាល​ Iraq ​និង​ក្រុម​ជីវពល​ Shi'ite មួយ​ចំនួន​ដែល​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​រដ្ឋ​ Islam ដែល​កាន់កាប់​តំបន់ខាង​ជើង​ និង​ខាង​លិច​នៃប្រទេស Iraq​ មួយភាគធំ និង​ផ្នែក​ខ្លះ​នៃប្រទេស​ស៊ីរី៕

XS
SM
MD
LG