ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរក្រហម​តែងតាំង​ចៅក្រម​អន្តរជាតិ​ថ្មីម្នាក់


លោកឌឹម សុវណ្ណារុំ និង​លោកLars Olsen មន្ត្រី​នៃ​សាលារក្តី​ខ្មែរក្រហម​ធ្វើសន្និសីទ​​កាសែត​អំពីការ​កាត់ទោស​នួន​ ជា​និង​ខៀវ សំផន​
លោកឌឹម សុវណ្ណារុំ និង​លោកLars Olsen មន្ត្រី​នៃ​សាលារក្តី​ខ្មែរក្រហម​ធ្វើសន្និសីទ​​កាសែត​អំពីការ​កាត់ទោស​នួន​ ជា​និង​ខៀវ សំផន​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម ​ដែល​ចូលរួម​ដោយ​អ.ស.ប.​ ​បានតែង​តាំង​ចៅក្រម​អន្តរជាតិ​ម្នាក់​នៅ​សាលា​ដំបូង​ ជំនួស​ចៅក្រម​ដែលបាន​លាឈប់​ពីមុខ​តំណែង។​ នេះបើ​តាមការ​បញ្ជាក់ ​ឲ្យ​ដឹង​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

លោកស្រី​ក្លោឌៀ ហ្វិន ​(Claudia Fenz) ​ជនជាតិ​អូទ្រីស​ ដែល​ជា​ចៅក្រម​បម្រុង​នៃ​សាលាក្តី​ ខ្មែរក្រហម​តាំងពី​ឆ្នាំ​២០០៦​មក​នោះ ​ត្រូវ​បាន​តែង​តាំង​ជា​ចៅក្រម​អន្តរជាតិថ្មី​នៃ​អង្គ​ជំនុំ​ជម្រះ​ សាលា​ដំបូង​ជំនួស​លោកស្រី​ស៊ីលវៀ ​ខាត់រ៉ាយត៍​ (Silvia Cartwright) ​ជនជាតិ​នូវែលសេឡង់​ ដែល​លា​ឈប់ពី​មុខ​តំណែង។​ ការ​លាឈប់ ​និង​ការ​តែងតាំង​ចៅក្រមថ្មី​នេះ​ត្រូវចូល​ជា​ធរមាន​ នៅ​ថ្ងៃទី​១​ខែ​កញ្ញា​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​ ការ​តែង​តាំង​នេះ​កើត​ឡើង​ក្រោយពី​ទទួល​បាន​ ការ​ជ្រើស​តាំង​របស់​លោក​អគ្គលេខា​ធិការ​អ.ស.ប.​បាន់ គីម៊ូន ​និង​ការ​ទទួល​បាន​ការ​យល់ព្រម​ ពី​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម​នៃ​ប្រទេស​កម្ពុជា។​

ចៅក្រម​ក្លោឌៀ ហ្វិន​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ច្បាប់​ពី​សាកល​វិទ្យាល័យ​ក្រុង​វីយែន។​

ការតែង​តាំងនេះ​គឺកើត​ឡើង​ក្នុងពេល​ដែល​សាលាក្តី​ខ្មែរក្រហម​កំពុង​មមាញឹក​នឹង​ដំណើរ​ការ នីតិវិធី​កាត់ទោស​សំណុំ​រឿង​០០២​ វគ្គទី​២។​ អតីត​មេដឹកនាំ​ខ្មែរក្រហម​ពីរ​នាក់​គឺ​នួន ជា ​បងធំ​ទី​២​ និង​ខៀវ សំផន​ ប្រមុខរដ្ឋ ​ត្រូវ​ក្លាយ​ជា​ជន​ជាប់​ចោទ​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋអន្តរជាតិ​ធំៗ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់ស្លាប់​បាត់បង់​ជីវិត​ក្នុង​ទស​វត្សរ៍​១៩៧០៕

XS
SM
MD
LG