ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធជន​ Kurde វាយ​យក​បាន​ក្រុង​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី​ខាង​ជើង


​ក្រុង​ Ain Issa ប្រទេស​ស៊ីរី។
​ក្រុង​ Ain Issa ប្រទេស​ស៊ីរី។

កង​កម្លាំង​ដឹកនាំដោយ​ពួក Kurde នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​វាយ​យក​បាន​ក្រុង​មួយ​ដែល​ធ្លាប់​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម នៅ​ពេល​ពួកគេ​វាយ​យក​បាន​ដែនដី​ថែម​ទៀត​នៅ​ក្នុង​ការ​វាយ​លុក​ទៅ​មុខ​របស់​ពួក​គេ​ទៅ​កាន់​សំបុក​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស។

ក្រុម​យុទ្ធជន Kurde គាំទ្រ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​ស.រ.អា.​ និង​ពួក​ឧទ្ទាម​ខ្លះ​និយាយ​ថា​ ពួក​គេ​បាន​វាយ​យក​បាន​ក្រុង​ Ain Issa កាលពី​ថ្ងៃ​អង្គារ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ពួក​ Kurde បាន​វាយ​យក​បាន​មូលដ្ឋាន​យោ​ធា​សំខាន់​មួយ​ពី​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី។​

អង្គការ Syrian Observatory for Human Rughs បាន​រាយការណ៍​ថា​ពួក​យុទ្ធជន​រដ្ឋ​អ៊ីស្លាម​បាន​ដក​ថយ​ទាំង​ស្រុង​ចេញ​ពី​ក្រុង Ain Issa ហើយ។​

លោក​ Redur Xelil អ្នកនាំ​ពាក្យ​កង​កម្លាំង​ Kurde បាន​និយាយ​ប្រាប់​វីអូអេ​ថា​ «នៅ​ថ្ងៃអង្គារ​ ក្រុម​យុទ្ធជន​ YPG និង​កងកម្លាំង​ Euphrates Volcano បាន​រំដោះក្រុង​យុទ្ធសាស្ត្រ Ain Issa ឋិត​នៅ​ចន្លោះ​ Hasaka និង​ Aleppo នៅ​លើ​ផ្លូវ​អន្តរជាតិ​ដែល​ភ្ជាប់​ផ្នែក​ទាំង​ពីរ​នៃ​ប្រទេស​ស៊ីរី។ យើង​ក៏​បាន​រំដោះ​ភូមិ​រាប់សិប​នៅ​ជុំវិញ​ក្រុង​នេះ​ផង​ដែរ»។

ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​មិន​បាន​បញ្ជាក់​ថា​ពិត​នៅ​ឡើយ​ទេ​ចំពោះ​រឿង​ដែល​ថា​ក្រុង​ Ain Issa និង​មូលដ្ឋាន​យោធា Brigade 93 បាន​ត្រូវ​វាយ​យក​បាន​ដោយ​កង​កម្លាំង​ Kurde៕

XS
SM
MD
LG