ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ អូបាម៉ា ថ្លែង​ថា​ការ​ជឿន​លឿន​នៅអាហ្វ្រិក​ពឹង​​លើ​ការ​អភិវឌ្ឍ​​និង​លទ្ធិ​ប្រជាធិបតេយ្យ


លោក បារ៉ាក់ អូបាម៉ាជាមួយប្រធានសហភាពអាហ្វ្រិក Nkosazana Dlamini Zuma និងនាយករដ្ឋមន្ត្រីអេត្យូពីលោក Hailemariam Desalegn អញ្ជើញថ្លែងសុន្ទរកថាផ្តោតលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច​និងទំនាក់​ទំនង​អាហ្វ្រិក​អាមេរិក​ នៅស្នាក់ការសហភាពអាហ្វ្រិកប្រទេសអេត្យូពី។
លោក បារ៉ាក់ អូបាម៉ាជាមួយប្រធានសហភាពអាហ្វ្រិក Nkosazana Dlamini Zuma និងនាយករដ្ឋមន្ត្រីអេត្យូពីលោក Hailemariam Desalegn អញ្ជើញថ្លែងសុន្ទរកថាផ្តោតលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច​និងទំនាក់​ទំនង​អាហ្វ្រិក​អាមេរិក​ នៅស្នាក់ការសហភាពអាហ្វ្រិកប្រទេសអេត្យូពី។

លោក​ប្រធានាធិបតី​សរអា បារ៉ាក់ អូបាម៉ា ​បញ្ចប់​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់ទ្វីប​អាហ្វ្រិក​នៅ​ថ្ងៃ​អង្គារនេះ ជាមួយ​និងសុន្ទរកថាមួយ កោត​សរសើរ​ការ​ជឿន​លឿន​នៅ​ទ្វីប​អាហ្វ្រិក ប៉ុន្តែ​ព្រមាន​ថា ការ​អភិវឌ្ឍ​បែប​នេះ អាច​ទ្រទ្រង់​បាន​ តែ​តាម​រយៈ​ការ​អភិវឌ្ឍ និង ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ ជា​បន្ត​តែ​ប៉ុណ្ណោះ។

​លោក អូបាម៉ា ឥឡូវ​នេះ​កំពុង​ធ្វើ​ដំណើរ​ត្រលប់ទៅ​រដ្ឋធានី​វ៉ា​ស៊ីនតោន​វិញ ក្រោយ​ពី​បាន​បំពេញ​ទស្សនកិច្ច​ជា​ប្រធានាធិបតី​សរអា​ទីមួយ ដែល​អញ្ជើញ​ទៅ​កាន់​ទី​ស្នាក់​ការ​របស់​សហភាព​អាហ្រ្វិក នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រ​ទេស​អេត្យូពី។

លោក​បាន​ថ្លែង​ប្រាប់​ក្រុ​មមេ​ដឹកនាំ​អាហ្វ្រិក​អំពីការ​ចាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​លោក ចំពោះ​ជោគជ័យ​នៃ​ទ្វីប​នេះ ដោយ​និយាយ​ថា៖ «ខ្ញុំ​ឈរ​នៅ​ចំពោះ​មុខ​អ្នក ក្នុង​នាម​ជា​ជន​ជាតិ​អាមេរិកាំង​ម្នាក់​ដែល​មាន​មោទនភាព។ ខ្ញុំ​ក៏​ឈរ​នៅ​ចំពោះ​មុខ​លោក​អ្នក ក្នុង​នាម​ជា​កូន​ប្រុស​ម្នាក់​នៃ​ទ្វីប​អាហ្វ្រិក​ផង​ដែរ»។

លោក​ប្រធានាធិបតី​បាន​កោត​សរសើរ​ការ​សម្រេចបាន​របស់ទ្វីប​អាហ្វ្រិក ពី​ការ​ធ្លាក់​ចុះនៃ​អាត្រាឆ្លង​មេរោគ HIV/AIDS និងការ​ជួយ​មនុស្ស​រាប់​លាន​នាក់ ឲ្យ​រួច​ចាក​ពី​ភាព​ក្រីក្រ៕

XS
SM
MD
LG