ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ការពារ​ព្រៃឡង់ រង​ការ​វាយប្រហារ​ក្នុង​ពេល​ចុះ​ល្បាត​ព្រៃ


Suriya
Suriya

កញ្ញា ផន សុភាក់ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណលប​កាប់​នឹង​ពូថៅត្រូវ​ចំ​ប្រអប់ជើង​ខាង​ឆ្វេង​ ដោយ​បណ្ដាល​ឲ្យ​របួស​ជា​ទម្ងន់ កាល​ពី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​២៧​ ខែមីនា ឆ្នាំ​២០១៦​ នៅ​ចំណុច​អូតាជើល ក្នុង​តំបន់​ព្រៃឡង់។

តំណាង​បណ្តាញ​សហគមន៍​ព្រៃឡង់​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ លប​កាប់​ក្នុង​ពេល​បំពេញ​បេសកកម្ម​ដើរ​ល្បាត​ព្រៃ​ពី​ថ្ងៃ​ទី​២៣ ដល់​២៧ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ ដើម្បី​ត្រួតពិនិត្យ​ និង​បង្ក្រាប​បទល្មើស​នៅ​ក្នុង​តំបន់​ព្រៃឡង់។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់ ដែល VOA ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ។

កញ្ញា ផន សុភាក់ ដែល​ជា​សកម្មជន​ដ៏​សកម្ម​ និង​ជា​តំណាង​បណ្ដាញ​សហគមន៍​ព្រៃឡង់​ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ លប​កាប់​នឹង​ពូថៅ ត្រូវ​ចំ​ប្រអប់ជើង​ខាង​ឆ្វេង​ ដោយ​បណ្ដាល​ឲ្យ​របួស​ជា​ទម្ងន់ កាល​ពី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​២៧​ ខែមីនា ឆ្នាំ​២០១៦​ នៅ​ចំណុច​អូតាជើល ក្នុង​តំបន់​ព្រៃឡង់។

កញ្ញា ផន សុភាក់ ដែល​ជា​សកម្មជន​ដ៏​សកម្ម​ និង​ជា​តំណាង​បណ្ដាញ​សហគមន៍​ព្រៃឡង់​ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ លប​កាប់​នឹង​ពូថៅ ត្រូវ​ចំ​ប្រអប់ជើង​ខាង​ឆ្វេង​ ដោយ​បណ្ដាល​ឲ្យ​របួស​ជា​ទម្ងន់ កាល​ពី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​២៧​ ខែមីនា ឆ្នាំ​២០១៦​ នៅ​ចំណុច​អូតាជើល​ក្នុង​តំបន់​ព្រៃឡង់។ (រូបថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)
កញ្ញា ផន សុភាក់ ដែល​ជា​សកម្មជន​ដ៏​សកម្ម​ និង​ជា​តំណាង​បណ្ដាញ​សហគមន៍​ព្រៃឡង់​ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ លប​កាប់​នឹង​ពូថៅ ត្រូវ​ចំ​ប្រអប់ជើង​ខាង​ឆ្វេង​ ដោយ​បណ្ដាល​ឲ្យ​របួស​ជា​ទម្ងន់ កាល​ពី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​២៧​ ខែមីនា ឆ្នាំ​២០១៦​ នៅ​ចំណុច​អូតាជើល​ក្នុង​តំបន់​ព្រៃឡង់។ (រូបថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)

ការ​លប​វាយប្រហារ​នេះ​កើត​ឡើង នៅ​ពេល​ដែល​កញ្ញា ផន សុភាក់ និង​ប្រជា​សហគមន៍​ព្រៃឡង់​ជាច្រើន​ទៀត​បាន​បោះ​ជំរំសម្រាក​នៅ​ទីតាំង​នោះ​ ក្រោយ​ពី​បាន​ដើរ​ល្បាត​ព្រៃ​ពេញ​មួយ​ថ្ងៃ​កន្លង​មក។ នេះ​បើ​យោង​តាម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ដដែល។

សហគមន៍​ព្រៃឡង់​បាន​ហៅ​ការ​លប​វាយប្រហារ​នេះ​ថា​ ជា​ការប៉ុនប៉ង​មនុស្ស​ឃាត និង​ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​ការពារ​ព្រៃឡង់ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ជន​ល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​នោះ។

កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ កញ្ញា ផន សុភាក់ បាន​តំណាង​ឲ្យ​សហគមន៍​ព្រៃ​ឡង់ ទៅ​ទទួល​ពានរង្វាន់​ អេក្វាទ័រប្រាយ (Equator Prize) ប្រចាំ​ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ចំពោះ​សកម្មភាព​ដ៏​សកម្ម​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ព្រៃឡង់​ដែល​ជា​ព្រៃ​ក្រាស់​នៅ​សេសសល់​ចុងក្រោយ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ជាប់​ខេត្ត​ចំនួន៤ គឺ​ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ ​និង​កំពង់ធំ។

បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង​បួន​ខេត្ត​នេះ ដែល​ប្រមូល​ផ្តុំ​ប្រជា​សហគមន៍​អ្នក​ស្ម័គ្រ​ចិត្ត​ជា​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​តំបន់​នេះ បាន​ធ្វើ​សកម្មភាព​ល្បាត​ព្រៃ​ ដើម្បី​ការ​ពារ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ទី​នោះ​ដោយ​ខ្លួនឯង​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​ពួកគេ​កន្លង​មក​បាន​លើកឡើង​ថា រដ្ឋាភិបាល​មិន​អាច​ ឬ​មិន​មាន​ឆន្ទៈ​ការពារ​ព្រៃឈើ ដែល​សហគមន៍​របស់​ពួកគេ​រស់​អាស្រ័យ​លើ​នេះ​បាន​ទេ។

ពួកគេ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​តាម​រក​ចាប់​ជន​ល្មើស​យក​មក​កាត់ទោស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​កញ្ញា ផន សុភាក់ ដែល​ពួកគេ​ចាត់​ទុក​ថា​ជា​ជន​រងគ្រោះ ដោយសារ​ការ​ចូល​រួម​ការពារ​បរិស្ថាន ​និង​ធនធាន​ធម្មជាតិ៕

XS
SM
MD
LG