ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជំនិត​របស់​ Saddam Hussein ត្រូវ​បាន​គេ​សម្លាប់


필리핀 타를라크주 산미구엘에 있는 군기지 캠프 아키노 앞에 설치된 크리스마스 장식.<br />
&nbsp;
필리핀 타를라크주 산미구엘에 있는 군기지 캠프 아키노 앞에 설치된 크리스마스 장식.<br /> &nbsp;

ក្រុម​មន្រ្តី​អ៊ីរ៉ាក់​បាន​និយាយ​ថា​ឈ្មោះ​ Izzat Ibrahim al-Douri សហការី​ជិតស្និទ្ធម្នាក់​របស់​អតីតមេដឹកនាំអ៊ីរ៉ាក់​ Saddam Hussein បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​កិច្ច​ប្រតិបត្តិ​ការ​យោធា​មួយ។​

ទូរទស្សន៍​ Al-Arabiya បាន​ដកស្រង់​ពាក្យ​សម្តី​អភិបាល​ខេត្ត​ Salahuddin ដែល​បាន​និយាយ​ថា​ al-Douri ជា «មេ​គំនិត​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេសអ៊ីរ៉ាក់» ហើយ​ថា​ការ​សម្លាប់​គាត់​ជា​ដំណើរ​ថយ​ក្រោយ​មួយ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម។​

របាយការណ៍​ព័ត៌មាន​និយាយ​ថា​ការ​ធ្វើពិសោធន៍​ DNA ​នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ថា​ al-Douru ត្រូវ​បាន​សម្លាប់​មែន​ឬ​ទេ។​ គេ​មាន​ជំនឿ​ថា​ឈ្មោះ​ al-Douri ឋិត​នៅ​ពី​ក្រោយ​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន​នៃ​ប្រទេស​អ៊ីរ៉ាក់​ដែល​ដឹកនាំ​ដោយ​ក្រុម​ Shi'ite។

មាន​រូបថត​មួយ​ដែល​បង្ហាញ​ពី​សាកសព​នៃ al-Douri បាន​ត្រូវ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​កាល​ពី​ថ្ងៃ​សុក្រ។ សាកសព​នេះ​មាន​ភិនភាគ​ដូច​អតីត​អ្នក​ជំនួយការ​របស់ Saddam Hussein ដែល​មាន​រោម​មុខ​ពណ៌​ក្រហម។ ​សាកសព​នៅ​ក្នុង​រូបថត​នេះ​ក៏​ហាក់​ដូច​ជា​បាក់ធ្មេញ​ខាង​មុខដែរ។

ឈ្មោះ​ al-Douri ឋិត​នៅ​ក្នុង​បញ្ជី​នៃ​ក្រុម​មន្ត្រី​អ៊ីរ៉ាក់​ដែល​ស.រ.អា.​រក​ចាប់​ខ្លួន​ខ្លាំង​ណាស់​នៅ​ពេល​មាន​ការ​លុកលុយ​ចូល​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ឆ្នាំ២០០៣​ដែល​ដឹកនាំ​ដោយ​ស.រ.អា.៕

XS
SM
MD
LG