ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥស្សរជន​ក្រុង​សេអ៊ូល​បង្ហាញ​ក្តី​សង្ឃឹម​សម្រាប់​ទំនាក់ទំនង​អន្តរកូរ៉េ​ប្រសើរ​ជាង​មុន


ទាហានជើង​ចាស់ និង​សមាជិក​ក្រុម​អភិរក្ស​កាន់​ទង់​ជាតិ​កូរ៉េខាងត្បូង​នៅ​អំឡុង​ពេល​ធ្វើ​ការ​កោះហៅ​ឲ្យ​មាន​ការ​រួបរួម​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ។
ទាហានជើង​ចាស់ និង​សមាជិក​ក្រុម​អភិរក្ស​កាន់​ទង់​ជាតិ​កូរ៉េខាងត្បូង​នៅ​អំឡុង​ពេល​ធ្វើ​ការ​កោះហៅ​ឲ្យ​មាន​ការ​រួបរួម​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ។

កាលពី​ថ្ងៃ​សុក្រ​ ឥស្សរជន​សំខាន់​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​កូរ៉េខាង​ជើង​បាននិយាយ​ថា​ លោក​សង្ឃឹម​ថា​នឹង​ឃើញ​មាន​ការ​ជឿនលឿន​នៅក្នុង​ទំនាក់ទំនង​អន្តរកូរ៉េក្នុង​ពេល​អនាគត​ឆាប់ៗនេះ។​

លោក Hong Yong-pyo ​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​ជាតិ​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​បាននិយាយ​ប្រាប់​ក្រុម​អ្នកកាសែត ​ថា​ រដ្ឋាភិបាល​លោក​នឹង​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បីកែលម្អ​ចំណង​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ Pyongyang។​

លោក Hong បាន​និយាយ​ថា «យើង​ត្រូវការ​ខិតខំប្រឹងប្រែង​ថែមទៀត​ ហើយ​ប្រទេសកូរ៉េខាង​ជើង​ត្រូវ​ការ​បង្ហាញ​អាកប្បកិរិយា​វិជ្ជមាន​ជាង​មុន​ ដើម្បី​ឲ្យ​បាន​សម្រេច​ការ​ជឿនលឿន​ច្រើន​ក្រាស់ក្រែល​នៅ​ក្នុង​ការ​ទាក់ទង​គ្នា​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ»។

លោក Hong Yong-pyo ជា​ទីប្រឹក្សា​លោកស្រី​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ Park​ Geun-hye អំពី​គោល​នយោបាយ​រដ្ឋាភិបាល​ក្រុងសេអ៊ូល​ចំពោះ​រដ្ឋាភិបាល​ក្រុង​

ព្យុងយ៉ាងចំនួនពីរ​ឆ្នាំ នៅ​មុន​ពេល​លោក​បាន​ទទួល​ការ​តែង​តាំង​ជា​ឥស្សរជន​សំខាន់​របស់​កូរ៉េខាង​ត្បូង​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​កូរ៉េខាង​ជើង​កាលពី​ខែ​កុម្ភៈ។ គេ​បាន​ដឹង​ថាសាស្ត្រាចារ្យសាកលវិទ្យាល័យ​អាយុ៥១ឆ្នាំ​រូបនេះជា​អ្នកគាំទ្រ​ដល់​ការ​ទាក់ទង​ជាមួយ​ប្រទេស​កូរ៉េខាង​ជើង៕

XS
SM
MD
LG