ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមតាលីបាន់បានសម្លាប់មន្រ្តីតុលាការកំពូល អាហ្វហ្គានីស្ថាន


កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានកំពុងត្រួតពិនិត្យកន្លែងរងគ្រាប់បែកអត្តឃាតនៅក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤។
កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានកំពុងត្រួតពិនិត្យកន្លែងរងគ្រាប់បែកអត្តឃាតនៅក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤។

ប៉ូលីស​ Afghanistan បាន​និយាយ​ថា​ក្រុមជន​ប្រដាប់អាវុធ​បាន​បាញ់​សម្លាប់​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​តុលាការ​កំពូល​ប្រទេស Afghanistan។​

ក្រុម​ជន​ប្រដាប់អាវុធ​បាន​បាញ់​សម្លាប់​លោក Atiqullah Rawoofi ​ប្រធានលេខាធិការដ្ឋាន​នៃ​តុលាការ​កំពូល​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ជិត​ផ្ទះ​លោក​នៅតំបន់ ជាយក្រុងរដ្ឋធានី​កាប៊ុល។​

ពួក​តាលីបាន់បាន​និយាយ​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​លើការ​វាយ​ប្រហារ​នេះ​នៅ​ក្នុង​អត្ថបទ​សារ​មួយ​ ក៏​ប៉ុន្តែ​មិនបាន​លើកឡើង​ពីហេតុផលដែល​លោកត្រូវបាន សម្លាប់។​

ក្រុម​ជន​សកម្មប្រយុទ្ធ​តាលីបាន់​បាន​ផ្តោតការ​វាយ​ប្រហារ​ទៅ​លើ​ក្រុងកាប៊ុល​កាល​ពី​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ​នៅ​មុន​ការ​ដក​ចេញ​នូវ​ក្រុម​ទាហាន​បរទេសនៅ​ដំណាច់ខែ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG