ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹត្តិការណ៍​កីឡា​អាស៊ី​មាន​អ្នក​ចូលរួម​និង​វិញ្ញាសា​ប្រកួត​ច្រើន​ជាង​កីឡា​អូឡាំពិក​​


អ្នក​ស្ម័គ្រ​ចិត្ត​កាន់​ផ្លាក​បង្ហាញ​ឈ្មោះ​ប្រទេស​នានា​​ក្នុង​អំឡុង​ពិធី​ស្វាគមន៍​អ្នក​ចូលរួម​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ (Asian Games) នៅ​ទី​ក្រុង Hangzhou ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣។
អ្នក​ស្ម័គ្រ​ចិត្ត​កាន់​ផ្លាក​បង្ហាញ​ឈ្មោះ​ប្រទេស​នានា​​ក្នុង​អំឡុង​ពិធី​ស្វាគមន៍​អ្នក​ចូលរួម​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ (Asian Games) នៅ​ទី​ក្រុង Hangzhou ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣។

ការ​ប្រកួត​ កីឡា​អាស៊ី​ឬAsian Games ជា​ព្រឹត្តិការណ៍​ទាក់ទាញ​ចំណាប់​អារម្មណ៍។ ចំពោះ​អ្នក​មិន​បាន​ដឹង​ពី​មុន​ ព្រឹត្តិការណ៍​កីឡា​ទាំង​នេះ​ មាន​ការ​ទាក់ទិន​អ្នក​ចូលរួម​ច្រើន​ជាង​កីឡា​អូឡាំពិក​រដូវ​ក្តៅ។ ពួក​អ្នក​រៀបចំ​ចាត់ចែង​និយាយ​ថា​អ្នក​ចូលរួម​ជាង១២.០០០​នាក់​នឹង​ត្រូវ​ចូលរួម​នៅ ពេល​ដែល​ពិធី​បើក​ការប្រកួត​កីឡា​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង Hangzhou (ហាំងចូ) ភាគ​ខាង​កើត​ប្រទេស​ចិន។ ចំនួន​នេះ​គឺ​ច្រើន​ជាងអ្នក​ចូលរួម​ជាង១០.៥០០​នាក់​ដែល​ត្រូវ​គេ​រំពឹង​សម្រាប់​កីឡា​អូឡាំពិក​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​នៅ​ឆ្នាំ​ក្រោយ។

ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​មួយ​ផ្នែក​បណ្តាល​មកពី​ព្រឹត្តិការណ៍​រៀបចំពេល​តៗគ្នា​ជា​ច្រើន ជាមួយវិញ្ញាសា​កីឡាឯកទេស​ក្នុង​តំបន់ កីឡា​និងប្រភេទ​ការ​ប្រកួត​ដែល​លោកអ្នក​នឹង​មិន​ឃើញ​មាន​នៅ​ក្នុង​កីឡា​អូឡាំពិក​ឡើយ។ ហើយ​ក៏​មាន​កីឡា​គ្រីឃិត (cricket)ដែរដែល​ទំនង​នឹងលេចចេញ​នៅ​ក្នុងការប្រកួត​កីឡាអូឡាំ​ពិក​នៅ​ឆ្នាំ២០២៨ នៅ​ក្នុង​ក្រុង Los Angeles សហរដ្ឋ​អាមេរិក​និងប្រាកដ​ណាស់​នៅ​ឆ្នាំ២០៣២នៅ​ក្រុង Brisbane ប្រទេស​អូស្ត្រាលី។

ហើយ​នឹង​មាន​កីឡា​វាល​កូនបាល់​ខ្ទប់​នឹង​ជញ្ជាំង​ឬ squash ដែល​បាន​ព្យាយាម​ជា​ច្រើន​លើក​ដើម្បី​ឱ្យ​មាន​ការទទួល​ស្គាល់​នៅ​អូឡាំពិក។

កីឡា​តំបន់​រួមមាន​ការប្រណាំង​ទូក កីឡា​សីដក់​ឬ sepaktakraw ក្បាច់គុណ​ចិន​វូស៊ូ (Wushu) និង​កីឡា​បោក​ចំបាប់​ជា​ក្រុមឬ Kabaddiជា​កីឡា​ប្រជាប្រិយ​មួយ​នៅ​ឧបទ្វីប​ឥណ្ឌា។ ក៏មាន​កីឡា​ក្បាច់​គុណ​មិន​មែន​សម្រាប់​កីឡាអូឡាំពិក​ដែរ​ដូចជា Jitsu និង Kurash ដែល​ជា​ប្រភេទ​កីឡា​បោក​ចំបាប់​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​តំបន់​អាស៊ី​កណ្តាល។

ទោះ​ជា​យ៉ាង​ណាក៏ដោយ ព្រឹត្តិការណ៍​ជិត៤៨១​នេះ ផ្តល់​ឱកាស​ដល់​គណៈប្រតិភូ​តូចៗ​ដើម្បីអាច​ឈ្នះ​មេដាយ ​ដែល​ជា​រឿយៗពួក​គេ​មិន​អាច​ឈ្នះ​បាន​នៅឯ​កីឡា​អូឡាំពិក។

ប្រទេស​ចិន​បាន​ឈ្នះ​មេដាយ​ទាំង​អស់​ជិត​៣រយ​នៅឯ​ការប្រកួត​កីឡា​អាស៊ី​ចុងក្រោយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ឆ្នាំ២០១៨។ ប្រទេស​បាត​តារាង​មាន​ប្រទេស​ស៊ីរី​និង​នេប៉ាល់​បាន​ទទួល​មេដាយ​ម្នាក់​មួយ។ ប្រទេស​ប៊ូតង់​និង​បង់ក្លាដែស​ស្ថិត​ក្នុង​ចំណោម​គណៈប្រតិភូ៩​ដែល​មិន​បាន​ឈ្នះ​មេដាយ​អ្វី​ទាំង​អស់។

ប្រទេស​ចិន នឹង​ទទួល​បាន​មេដាយ​ច្រើន​ជាង​គេ​នៅ​ក្នុង​តារាង​ដូច​ដែល​ចិន​បាន​ទទួល​ក្នុង​រយៈពេល៤០ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់មក​មហា​អំណាច​កីឡាអាស៊ី​ផ្សេង​ទៀតមាន​ដូចជា​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង។ កីឡា​អាស៊ី​លាត​សន្ធឹងលើ​តំបន់​ដ៏​ធំ​ល្វឹងល្វើយពី​ប្រទេស​លីបង់​នៅ​សមុទ្រ​មីឌីទែរ៉ាណេ​រហូត​ដល់​តំបន់​អាស៊ី​កណ្តាល​និង​ឧបទ្វីប​ឥណ្ឌា​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ ដោយ​អ្នក​រៀបចំ​ថា​នឹង​មាន​នឹងមាន​ប្រទេស​និង​ដែនដី​៤៥ ត្រូវ​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​នេះ​ដែរ។

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG