ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​​​អាមេរិក​​​ពង្រឹង​​​ទំនាក់ទំនង​​​យោធា​​​ជាមួយ​​​វៀតណាម


លោក​​​ឧត្តមសេនីយ៍ Martin Dempsey ​នាយក​អគ្គសេនាធិការ​កងទ័ព​សហរដ្ឋ​អាមេរិក ត្រួត​ពល​ជាមួយ​ឧត្តមសេនីយ៍​​វៀតណាម​ Do Ba Ty នៅ​ក្រសួង​ការពារ​ជាតិ​វៀតណាម​នៅ​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៤។
លោក​​​ឧត្តមសេនីយ៍ Martin Dempsey ​នាយក​អគ្គសេនាធិការ​កងទ័ព​សហរដ្ឋ​អាមេរិក ត្រួត​ពល​ជាមួយ​ឧត្តមសេនីយ៍​​វៀតណាម​ Do Ba Ty នៅ​ក្រសួង​ការពារ​ជាតិ​វៀតណាម​នៅ​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៤។

មន្រ្តី​យោធា​កំពូល​ម្នាក់​របស់​សហរដ្ឋ​អាមេរិក ​កំពុង​ស្ថិត​ក្នុង​ប្រទេស​វៀតណាម​ដើម្បី​ធ្វើ​ការ​ចរចា​ជា​ប្រវត្តិសាស្ត្រ​ជាមួយរដ្ឋាភិបាល​វៀតណាម ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខំ​ប្រឹងប្រែង​ថ្មីៗ​បំផុត​ដើម្បី​ពង្រីក​ចំណង​ទាក់​ទង​រវាង​កងទ័ព​អតីត​គូ​សត្រូវ​ទាំង​ពីរ​នេះ។

លោក​ឧត្តមសេនីយ៍ Martin Dempsey ​នាយក​អគ្គសេនាធិការ​កងទ័ព​សហរដ្ឋ​អាមេរិក ​ជួបនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជាមួយ​នាយករដ្ឋមន្រ្តី Nguyen Tan Dung ​និង​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​វៀត​ណាម Phung Quang Thanh ​នៅ​ក្នុង​ទីក្រុង​ហាណូយ។

​មុន​ពេល​ជំនួប​សម្ងាត់ ​លោក​ឧត្តមសេនីយ៍ Dempsey ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​គឺ​ផ្ដោត​លើ​វិជ្ជាជីវៈ​របស់​លោក។ ​វា​ជា​លើក​ទី​មួយ​ហើយ ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧១​មក ​ដែល​អគ្គសេនាធិការ​កងទ័ព​សហរដ្ឋ​អាមេរិក​បាន​បំពេញ​ទស្សនកិច្ច​ប្រទេស​វៀតណាម​នោះ។

ក្រសួង​ការពារ​ប្រទេស​វៀតណាម​ប្រាប់​ឲ្យ​ដឹង​ថា ការ​ចរចា​នេះ​នឹង​ផ្តោត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា ​ដោយ​ផ្តោតលើ​សន្តិសុខ​ផ្លូវ​នាវាចរណ៍ ​ការ​រុករក​និង​ការ​ជួយ​សង្គ្រោះ និង​ការ​បំបាត់​កេរដំណែល​សង្គ្រាម។

​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ប្រទេស ​កើត​មាន​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ​មាន​ការ​ពាក់ព័ន្ធក្នុង​ជម្លោះ​ដ៏​ជូរ​ចត់​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕

XS
SM
MD
LG