ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​​​អាមេរិក​​​នឹង​​​ឃ្លាំ​​​មើល​​​ជម្លោះ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ដោយ​​​ប្រុង​​​ប្រយ័ត្ន


រដ្ឋលេខាធិការ​​​ក្រសួង​​​ការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក លោក John Kerry និយាយ​​​ក្នុង​​​សន្និសីទ​​​កាសែត​​​មួយ​​​ក្នុង​​​ពេល​​​បិទ​​​បញ្ចប់​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​​​នៅ​​​ប្រទេស​​​ភូមា​​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១០ ខែ​​​សីហា ឆ្នាំ​​​២០១៤។
(AP Photo/Gemunu Amarasinghe)
រដ្ឋលេខាធិការ​​​ក្រសួង​​​ការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក លោក John Kerry និយាយ​​​ក្នុង​​​សន្និសីទ​​​កាសែត​​​មួយ​​​ក្នុង​​​ពេល​​​បិទ​​​បញ្ចប់​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​​​នៅ​​​ប្រទេស​​​ភូមា​​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១០ ខែ​​​សីហា ឆ្នាំ​​​២០១៤។ (AP Photo/Gemunu Amarasinghe)

សហរដ្ឋ​អាមេរិក​និយាយ​ថា​ខ្លួន​នឹងឃ្លាំ​មើលជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ប្រជុំកោះ Spratlys ​និង​ Paracel ​ដើម្បី​ស្ទង់​មើល​ថា​តើ​ត្រូវ​ចាត់​វិធានការណ៍​យ៉ាង​ដូចម្តេច​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ជម្លោះ​ដែន​ទឹក​នោះ។

​អ្នកនាំ​ពាំក្យ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​សហរដ្ឋ​អាមេរិក​ ​នឹង​ឃ្លាំ​មើល​ស្ថានភាពនៅ​ជុំ​វិញប្រជុំ​កោះ​ថ្ម​ និង​ថ្មប៉ប្រះ​ទឹក​នៅ​ក្នុង​តំបន់​នោះ។

មន្រ្តី​រូប​នេះ ​បាន​និយាយថា​នៅពេល​ដែល​លោករដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេ​រិក John Kerry បាន​អញ្ជើញ​ទៅ​ដល់ទីក្រុង Sydney ដើម្បី​ជួប​ជាមួយ​លោករដ្ឋ​មន្រ្តី​ការ​បរទេស​និងការ​ពារ​ប្រទេស​អូស្រ្តាលី។

​កាល​ពី​ថ្ងៃ​ច័ន្ទ ក្រសួងការបរទេស​ចិន ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន​ពី​ការ​បង្កើន​ភាព​តានតឹង​ បន្ទាប់​ពីចិន​បាន​អំពាវនាវ​ដល់​ប្រទេស​ទាមទារ​ឲ្យ​បញ្ឈប់​សកម្មភាព​ផ្លូវ​ទឹក​ដោយ​ការ​ស្ម័គ្រ​ចិត្តនៅ​ក្នុង​តំបន់​នោះ៕

XS
SM
MD
LG