ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វូង​មនុស្ស​ប៉ះ​ទង្គិច​ជាមួយ​បាតុករ​នៅ​ហុងកុង


មនុស្ស​រាប់​រយ​នាក់​មាន​អ្នក​ខ្លះ​ពាក់​ម៉ាស​បាន​ប៉ះ​ទង្គិច​ជាមួយ​បាតុករ​នៅ​កណ្តាល​ទីក្រុង​ហុងកុង​ដែល​បាន​ចំណាយពេល​រាប់​សប្តាហ៍​ធ្វើ​បាតុកម្ម​ដើម្បី​ឲ្យ​មាន​កំណែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ដែន​ដី​ចិន​នោះ។

មនុស្ស​ខ្លះ​នៅ​ក្នុង​ក្រុម​ដែល​ប្រឈម​មុខ​ជាមួយ​ពួក​បាតុករ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ព្យាយាម​កម្ទេច​របាំង​ដែល​បាន​សង់​នៅ​ទី​កន្លែង​នោះ។ ​ពួក​អ្នក​បើក​បរ​រថយន្ត​តាក់​ស៊ី​ក៏​បាន​សម្តែង​នូវ​ការ​ជំទាស់​ប្រឆាំង​របស់​ពួកគេ​ដោយ​ស៊ីផ្លេ​រថយន្ត​ហើយ​បាន​ស្រែក​ដាក់​ពួក​បាតុករ។

​នៅ​តាមទី​កន្លែង​បាតុកម្ម ​ប៉ូលីស ​បានអូស​របាំង​នោះ​ចេញ​ខ្លះ​ដើម្បី​បន្ធូរ​បន្ថយ​ចរាចរណ៍​នៅ​ជុំវិញ​តំបន់​នោះ។

XS
SM
MD
LG