ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ហុងកុង​ឆាឆៅ​ពិធី​បុណ្យ​ខួប​គណបក្ស​កុម្មុយនិស្ត​ចិន


លោក Paul Zimmerman សមាជិក​ក្រុមប្រឹក្សា​សង្កាត់​មួយ​រូប លើក​ឆ័ត្រ​​​ពណ៌​លឿង​ខណៈ​ដែល​លោក Leung Chun-ying ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង​ (ទី​៥​​រាប់​ពី​ស្តាំ) និង​មន្ត្រី​ផ្សេង​ទៀត​លើក​កែវ​នៅ​ក្នុង​ពិធី​លៀង​សាយភោជន៍​​ក្រោយ​ពីធី​ប្រារព្ធ​ខួប​ទី​៦៥​នៃ​ថ្ងៃ​បុណ្យ​ជាតិ​ចិន កាល​ពី​ថ្ងៃ​ពុធ ទី​១​ ខែ​តុលា ឆ្នាំ​២០១៤។
លោក Paul Zimmerman សមាជិក​ក្រុមប្រឹក្សា​សង្កាត់​មួយ​រូប លើក​ឆ័ត្រ​​​ពណ៌​លឿង​ខណៈ​ដែល​លោក Leung Chun-ying ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង​ (ទី​៥​​រាប់​ពី​ស្តាំ) និង​មន្ត្រី​ផ្សេង​ទៀត​លើក​កែវ​នៅ​ក្នុង​ពិធី​លៀង​សាយភោជន៍​​ក្រោយ​ពីធី​ប្រារព្ធ​ខួប​ទី​៦៥​នៃ​ថ្ងៃ​បុណ្យ​ជាតិ​ចិន កាល​ពី​ថ្ងៃ​ពុធ ទី​១​ ខែ​តុលា ឆ្នាំ​២០១៤។

បាតុករគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ទី​ក្រុង​ហុងកុង​បាន​ឆាឆៅ​ប្រធាន​ប្រតិបត្តិ​របស់​ដែនដី​នោះនៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​អំឡុង​ពេលនៃ​ពិធី​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៦៥​នៃ​ការ​បង្កើត​គណបក្ស​កុម្មុយនិស្ត​ចិន។

​នៅ​ឯ​ពិធី​មួយ​នៃ​ការ​លើក​ទង់​ជាតិ​នៅ​ទី​លាន Bauhinia ​ពួក​សកម្ម​ជន​ខ្លះ​បានស្រែក​រិះគន់ក្នុង​អំឡុង​ពេល​នៃ​ការ​គោរព​ភ្លេង​ជាតិ។ ​បាតុករ​ខ្លះ​ទៀត​បែរ​ខ្នង​ដាក់​ទង់​ជាតិ។ ​អ្នក​ខ្លះ​ទៀត ​ស្រែក​ទាម​ទារ​ឲ្យ​ប្រធាន​ប្រតិបត្តិ Leung Chun –Ying ចុះ​ចេញ​ពី​តំណែង។

​ពិធី​នោះ​កត់​សម្គាល់ថ្ងៃ​បុណ្យ​ជាតិ​នៃ​ប្រទេស​ចិន ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​បាតុករ​រាប់​ម៉ឺន​នាក់​បន្ត​កាន់​កាប់​តំបន់​សំខាន់ៗ​៣នៅ​ក្នុង​ទី​ក្រុង​ពាក់​កណ្តាល​ស្វយ័ត​របស់​ចិន​នៅ​ក្នុង​ការ​ខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ធ្វើ​កំណែទម្រង់​តាម​បែបប្រជាធិបតេយ្យ។

​គ្មាន​សេចក្តី​រាយការណ៍​ពី​អំពើ​ហិង្សាទេ​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​មក​នៅ​ពេល​ដែល​ប៉ូលិស​បាន​ប្រើ​គ្រាប់​បែក​ផ្សែងយ៉ាង​ច្រើន​ហើយ​និង​ការ​បាញ់​ឲ្យ​ឈ្លក់ ​ដែល​មិន​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​ប៉ុនប៉ង​បំបែក​ហ្វូង​បាតុករ​នោះ។

បាតុករ​កំពុង​ទាម​ទារឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បោះបង់​ចោល​ផែនការ​របស់​ខ្លួនដើម្បី​ធ្វើ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​ដោយអនុញ្ញាតិឲ្យ​មាន​ការ​បោះឆ្នោត​សាធារណៈ ​ក៏ប៉ុន្តែ​នឹង​តែងតាំងគណៈកម្មាធិការ​មួយ​ដើម្បី​ជ្រើសរើស​បេក្ខជន​មួយ​ដើម្បី​ពិនិត្យអ្នក​ដាក់​ពាក្យ​សុំ​ឈរ​ឈ្មោះ។

​នៅ​ក្នុង​សន្ទរកថា​ ​លោក Leung ប្រធាន​ប្រតិបត្តិ​បាន​និយាយ​ថា ផែនការ​របស់រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នឹង​មាន​ភាព​ប្រសើរ​ជាង​វិធីនៅ​ពេល​បច្ចុប្បន្ន​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG