បើតាមសមាគមធាងត្នោត សហគមន៍«គ្មានជម្រើសអ្វីក្រៅពីការរួបរួមគ្នា និងតស៊ូមតិ» ដើម្បីស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាល។
បើតាមសេចក្តីអំពាវនាវ ការបង្កើតឱ្យមានកម្មវិធីទូរសព្ទដៃដែលអាចទាញយកតាមការដោនឡោត (Download) ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលពលរដ្ឋអាចរាយការណ៍គ្រប់កាលៈទេសៈ ប្រសិនបើពួកគេជួបប្រទះហេតុការណ៍សង្ស័យមានអ្នកប្រើប្រាស់ឬជួញដូរគ្រឿងញៀន។
អ្នកជំនាញខាងអប់រំយល់ឃើញថា បើសិនជានិស្សិតនៅតែមានកង្វះខាតភាសាអង់គ្លេសបែបនេះ គ្រូនឹងពិបាកក្នុងការផ្ទេរចំណេះដឹង ហើយនិស្សិតនឹងមានផលលំបាកច្រើនក្នុងការប្រើប្រាស់ឯកសារពាក់ព័ន្ធដែលសរសេរជាភាសាអង់គ្លេស ជាពិសេសក្នុងការបន្តការសិក្សានៅក្រៅប្រទេស។
លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរធ្វើការចាប់ឃុំខ្លួនជាបណ្តោះអាសន្នពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទ មិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម។
អ្នកការពារសិទ្ធិមនុស្សមួយចំនួននៅប្រទេសកម្ពុជាសាទរចំពោះការទទួលបានពានរង្វាន់ជាថ្មីទៀតរបស់កញ្ញាឈឹម ស៊ីថរ ហើយបានស្នើឱ្យតុលាការពិចារណាដោះលែង មេដឹកនាំសហជីពរូបនេះ ដែលកំពុងជាប់ក្នុងពន្ធនាគារពីបទញុះញង់។
ក្រោយមានការរិះគន់ពីសំណាក់មហាជននិងអ្នកលេងបណ្តាញសង្គមមួយចំនួន ក្រសួងទេសចរណ៍អះអាងថា ចំនួនភ្ញៀវទេសចរដែលក្រសួងរាប់មានចំនួន២១លាននាក់ដែលធ្វើដំណើរកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនោះ ជាចំនួនដងនៃមនុស្សម្នាក់ៗ ដោយសារតែពួកគេបានធ្វើដំណើរទៅច្រើនទីកន្លែងនាពេលនោះ។
អ្នកជំនាញផ្នែកទន្លេមេគង្គជំរុញឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសទន្លេមេគង្គទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ និងមានចំណាត់ការបន្ទាន់ដោយស្មើភាពគ្នាជុំវិញការហូរចូលនៃសាធាតុគីមីនេះ។
សកម្មជនបរិស្ថានមួយចំនួនរិះគន់ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានមួយរូបដែលថាការប្រែប្រួលអាកាសធាតុនៅកម្ពុជាមិនមែនមកពីការកាប់បំផ្លាញព្រៃឈើ ថាជាលេស ដោយសារក្រសួងអសមត្ថភាពក្នុងការបញ្ឈប់បទល្មើសព្រៃឈើ។
ក្រសួងសុខាភិបាលក្រើនរំឮកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងថែទាំសុខភាពអំឡុងពេលកម្ពុជាកំពុងជួបប្រទះអាកាសធាតុកើនឡើងកម្តៅខ្លាំង ដែលបង្កផលប៉ះពាល់ជាច្រើនដល់ការរស់នៅ។
តំណាងសមាគមអ្នកប្រើប្រាស់អំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការជាមួយនឹងសមាគមដើម្បីរកដំណោះស្រាយលើកង្វល់ដែលពួកគាត់ជួបប្រទះ ពាក់ព័ន្ធបញ្ហាចំណីអាហារខូចគុណភាពដែលនៅបន្តជាក្តីបារម្ភក្នុងសង្គមកម្ពុជា។
ក្នុងរយៈពេលថ្មីៗនេះ នៅតាមបណ្តាញសង្គមមួយចំនួនឃើញមានការបង្ហោះវីដេអូ សកម្មភាពរបស់យុវជននិងកុមាររាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ បង្កហានិភ័យដល់ការធ្វើដំណើរ និងបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។
អ្នកតាមដានសាទរនឹងវិធានការនេះ ហើយស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការរឹតបន្តឹងបន្ថែមទៀតលើបញ្ហាគ្រឿងញៀននេះ។
កម្មករនៅរោងចក្រកាត់ដេរ Y&W Garment Co. Ltd រាជធានីភ្នំពេញបានចេញតវ៉ាទាមទាររកដំណោះស្រាយ ក្រោយថៅកែជនជាតិចិនមិនបានបើកប្រាក់ឈ្នួល ជូនកម្មករជាង៤ពាន់នាក់ ខណៈថៅកែរត់ចោលរោងចក្រ ដោយមិនបានជូនដំណឹង។
សេចក្តីថ្លែងការណ៍រួមរបស់សមាគមធាងត្នោត អង្គការសង្គមស៊ីវិល និងក្រុមតស៊ូមតិសរុបប្រមាណ៦០ ដែលបានចេញផ្សាយនាថ្ងៃអង្គារនេះ ចាត់ទុកថា អាជ្ញាធរនៅតែបន្តរឹតត្បិតសេរីភាពនៃការបញ្ចេញមតិក្នុងប្រទេសកម្ពុជា។
កម្ពុជាកំពុងប្រឈមនឹងអាកាសធាតុក្តៅ ដែលក្រសួងធនធានទឹកនិងឧតុនិយមថាការឡើងកម្តៅអាចរហូតដល់ខែឧសភា។
មន្ទីរធម្មការនិងសាសនា បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «សាមីវត្តយល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា»។